(សៀមរាប)៖ ភ្ញៀវទេសចរដែលចង់ទទួលបានបទពិសោធន៍ទេសចរណ៍ថ្មីៗជាមួយសកម្មភាពបោះតង់ (Camping) និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលដ្ឋ សូមកុំរំលងឱ្យសោះចំពោះដំណើរ ទេសចរណ៍ទៅកាន់ភ្នំគូលែន ទីដែលទើបលេចឡើងនូវសេវាសហគមន៍។
ជាការពិតណាស់ បច្ចុប្បន្ននេះ ក្រៅពីតំបន់ទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ធម្មជាតិ និងអេកូទេសចរណ៍ផងនោះ ភ្នំគូលែនក៏អាចឱ្យភ្ញៀវទេសចរទទួលបានដំណើរទេសចរណ៍ បែបផ្សេងព្រង បោះតង់ សកម្មភាពជួយសង្គម និងទេសចរណ៍មនុស្សធម៌ថែមទៀតផង។
ខណៈដែលក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កំពុងបំពេញបេសកកម្មលើកទី៥របស់ខ្លួនឆ្ពោះទៅកាន់ខេត្តសៀមរាប ក៏ដូចជាភ្នំគូលែន ក្រុមការងារបានចូលរួមបោះតង់ និងទទួលទានម្ហូបអាហាររួមគ្នាជាមួយប្រជាសហគមន៍ផ្ទាល់ ព្រមទាំងបានសាកសួរពីការរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
ខាងក្រោមនេះ ជាវីដេអូខ្លីដែលបង្ហាញពីសកម្មភាពបោះតង់របស់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» នៅលើភ្នំគូលែន៖