(ភ្នំពេញ)៖ ក្រុមហ៊ុន សុគន្ធវឌ្ឍនៈត្រេឌីង បានសម្រេចបើកបង្ហាញផលិតផលថ្មីរបស់ខ្លួនមួយទៀតហើយ ជាប្រភេទសាប៊ូដុសខ្លួនដែលមានឈ្មោះថា អាម៉ូនី AMONY ដែលផលិតផលនេះគឺផលិតឡើងក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដែលធ្វើតាមរូបមន្តពីប្រទេសកូរ៉េ ធានាបានទាំងគុណភាព និងប្រសិទ្ធិភាពខ្ពស់សម្រាប់អតិថិជនប្រើប្រាស់។
បើតាមលោកស្រី ប៉ោ សុគន្ធ នាយិកាក្រុមហ៊ុន សុគន្ធវឌ្ឍនៈត្រេឌីង បានបញ្ជាក់ឲ្យដឹងថា «ក្រុមហ៊ុនលោកស្រីបានរៀបចំសហការជាមួយរោងចក្រនៅក្នុងស្រុកមួយ ដើម្បីផលិតសាប៊ូដុសខ្លួនមានឈ្មោះថា អាម៉ូនី AMONY ដោយលោកស្រីបានទិញរូបមន្តពីប្រទេសកូរ៉េ មកផលិតនៅរោងចក្រក្នុងស្រុកផ្ទាល់ផងដែរ ហើយបើនិយាយពីគុណភាពសាប៊ូដុសខ្លួននេះ គឺល្អព្រោះថាមុនលោកស្រីសម្រេចយកសាប៊ូនេះមកផលិតធ្វើជាផលិតផលមួយក្នុងក្រុមហ៊ុន គឺលោកស្រីបានចំណាយពេលធ្វើតេស្ត ហើយដឹងថាជាផលិតផលល្អជំនួយស្បែក មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ក៏យកមកផលិតដើម្បីលក់នៅលើទីផ្សារកម្ពុជាតែម្តង»។
លោកស្រីបន្តថា មូលហេតុដែលក្រុមហ៊ុនលោកស្រីយករូបមន្តមកបើករោងចក្រផលិតនៅក្នុងប្រទេស គឺព្រោះតែចង់កាត់បន្ថយចំណាយទៅក្រៅប្រទេស បង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក ជួយសេដ្ឋកិច្ចជាតិ និងមានអត្ថប្រយោជន៍ជាច្រើនទៀត។ បច្ចុប្បន្ននេះសាប៊ូ អាម៉ូនី AMONY មិនទាន់បានចែកចាយដាក់លក់ជាសាធារណៈនៅឡើយទេ។ ប៉ុន្តែមានអតិថិជនច្រើនដែលអាចស្គាល់សាប៊ូនេះ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម គឺសង្កេតឃើញថាមានអតិថិជនច្រើនគួសមរង់ចាំជួយគាំទ្រផលិតផលថ្មី ដែលជាស្នាដៃកូនខ្មែរ ហើយពេលនេះផលិតផលថ្មីកំពុងតែត្រៀមខ្លួនចរាចរណ៍នៅតាមទីផ្សារនានាក្នុងប្រទេសឆាប់ៗខាងមុខនេះផងដែរ។
ដោយឡែកលោកស្រី អ៊ិត រ៉ាណយ អ្នកគ្រប់គ្រង់ទូទៅក្រុមហ៊ុនខ្មែរ ហៅហូល&ហ៊ែលឃែរ និងជាផ្នែកមួយនៃរោងចក្រដែលផលិត សាប៊ូដុសខ្លួនអាម៉ូនី AMONY បានបញ្ជាក់ផងដែរថា «ផលិតផលរបស់យើងបើទោះជាផលិតនេះវេចខ្ចប់នៅកម្ពុជា ក៏ពិតមែន តែធានាចំពោះគុណភាពប្រសិទ្ធភាព មិនចាញ់និងផលិតផលនាំចូលពីក្រៅប្រទេសទេ។ សាប៊ូនេះមានក្លិនក្រអូបផលិតតាមស្តង់ដារូបមន្តមកពីកូរ៉េត្រឹមត្រូវ ហើយជឿជាក់ថា ផលិតផលនេះចាប់ផ្តើមចរាចរលើទីផ្សារនឹងទទួលបានជោគជ័យ»។
សូមជម្រាបផងដែរថា សាប៊ូដុសខ្លួន អាម៉ូនី AMONY គឺជាសាប៊ូដែលជួយឲ្យស្បែកស្អាតម៉ត់រលោង ធ្វើឲ្យស្បែកមានសំណើម កម្ចាត់បាក់តេរីចេញពីស្បែកប្រើបានទាំងបុរសនិងស្ត្រី ហើយក្រៅពីសាប៊ូដុសខ្លួន ក្រុមហ៊ុនក៏មានត្រៀមផលិតនៅផលិតផលជាច្រើនទៀតផងដែរ៕