(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយសហព័ន្ធសន្តិភាពសកល (UPF) នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩-កម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល (Government and Civil Society Cooperation) ដែលមានវាគ្មិនកិត្តិយសដោយ៖ លោក ឯក ថា អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Hajime Saito នាយកសហព័ន្ធសន្តិសុខសកល ប្រចាំតំបន់ទន្លេមេគង្គ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩-កម្ពុជា ឬ Asia Pacific Summit 2019-Cambodia នឹងត្រូវដំណើរការចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕