(កំពង់ចាម)៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ អធិការងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ៣៤១នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹក និងបន្ដដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀងអន្ដរាគមន៍គ្រប់ពេលវេលា ដោយរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ នៅពេលមានករណីចាំបាច់ណាមួយកើតឡើង។
ចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ស្នងការ បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញបឋម រយ:ពេលខ្លីដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមផងដែរ៕