(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១០ករណី ឃាត់ខ្លួនជនសង្ស័យ៤៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,៣៥៥ករណី ឃាត់មនុស្ស១៧,៥៤០នាក់ (ស្រី១,១៦២នាក់) ក្នុងនោះមានជនបរទេស៣៨១នាក់ (ស្រី៦៣នាក់)៕