(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសម្ពោធ «ដំណើរភាពយន្តចល័តចិន-កម្ពុជា លើកទី០៤» នៅសាលសន្និសីទចតុម្មុខ។
ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដំណើរចាក់បញ្ចាំងភាពយន្តឆ្នើមរវាងចិន និងកម្ពុជា បានរៀបចំចំនួន ៣លើកជាប់ៗគ្នា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋក្នុងតំបន់។ ដំណើរចាក់បញ្ចាំងភាពយន្តលើកទី៤ នឹងរៀបចំនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ ទូទាំងប្រទេសកម្ពុជា៕