(ព្រះសីហនុ)៖ នាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីមួយគ្រឿង ប្រចាំតំបន់ Baltic ឈ្មោះ PEREKOP ចូលសំចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ កងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីនេះ ដើម្បី ពង្រីកកិច្ចសហប្រតិប្តិការរវាងយោធាកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ី និងកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ ប្រតិភូនេះ ដឹកនាំដោយ លោកវរនាវីឯក CHEROKOV Vladimir មេបញ្ជាការនាវា។
លក្ខណៈបច្ចេកទេសនាវា PEREKOP មានបណ្តោយ១៣៨ម៉ែត្រ, ទទឹង១៧.២ម៉ែត្រ, ជម្រៅទឹក៥.៥៣ម៉ែត្រ, ទម្ងន់ផ្ទុក៧,២៧០តោន និងផ្ទុកមនុស្សចំនួន៣៩៩នាក់៕