Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានព្រឹទ្ធសភា ផ្ញើសារជូនពរសម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសបុណ្យចម្រើនជន្មាយុ

04-11-2019 10:12

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារជូនពរចំពោះសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសបុណ្យចម្រើនជន្មាយុសម្តេច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានសម្តែងនូវអំណេរសាទរយ៉ាងជ្រាលជ្រៅ និងប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមជូនពរ សូមសម្តេចចៅហ្វាវាំង បានប្រកបដោយសុខភាពបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យក្នុងការចូលរួមចំណែកដឹកនាំស្ថាប័នព្រះមហាក្សត្រតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមគ្រួសារ សូមសម្តែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ និងស្នាដៃ ដ៏ធំធេងចំពោះសក្ខីកម្ម នៃសកម្មភាពដ៏ឧត្តុងឧត្តម របស់សម្តេចចៅហ្វាវាំង ដែលជាកុលបុត្រដ៏ឆ្នើម បាននិងកំពុងបំពេញបេសកកម្មប្រកបដោយឆន្ទៈ មនសិកា និងគិតបណ្ឌិតជាមួយបទពិសោធន៍ដ៏ប៉ិនប្រសប់ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសកម្មភាពមនុស្សធម៌ និងការកសាងជាតិសំដៅកាត់បន្ថយភាពក្រីក្រ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោកតាមជួយបីបាច់ថែរក្សា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ និងពរទាំងឡាយ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ៕