(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមក្នុងពិធីក្រុងពាលីបើកផ្លូវចុះទូកង ត្រៀមប្រណាំងក្នុងពិធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខ។
ទូកង ដែលក្រុងពាលីនាថ្ងៃនេះ មានឈ្មោះថា «សុវណ្ណពេជ្រគីរី និងនាគខៀវមានជ័យ» នៅវត្តចាក់អង្រែក្រោម ខណ្ឋមានជ័យ។
ដើម្បីឲ្យការប្រកួតអុំទូក ប្រព្រឹត្តទៅប្រកបដោយឱឡារិកអធិកអធម និងសប្បាយរីករាយ ជាពិសេសជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរដែលមាន តាំងពីយូរលង់ណាស់មកហើយ លោកអភិបាលខណ្ឌមានជ័យ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ។
នៅក្នុងឱកាសនោះទៀតផងដែរ លោក ពេជ្រ កែវមុនី ក៏បានណែនាំក្រុមការងារ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចូលរួមដាល់អំបុក និងទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ឱ្យបានយ៉ាងសប្បាយរីករាយនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕