(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត ព្រមជាមួយភ្ញៀវកិត្តិយសមកពីគ្រប់អង្គភាព បានរៀបចំពិធីប្រណាំទូកនៅតាមដងស្ទឹងព្រែកត្នោត ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១៥ម៉ឺននាក់ បានចូលរួម។
នៅថ្ងៃនេះគណៈកម្មាការទូកបានរៀបចំប្រណាំទូក «ង» ចំនួន២៥គូស្មើនិង ៤៨ទូក និងជ្រើសរើសយកចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ដែលក្នុងនោះ មានប្រភេទទូកផ្កាចារបុរស ៣៣ទូក, ទូកខ្នាតអន្តរជាតិចំនួន ៦ទូក, ទូកខ្នាតអន្តរជាតិនារីចំនួន ៦ទូក, ទូកត្នោតបុរសចំនួន ២ទូក, ទូកខ្ទះបុរចំនួន ២ទូក និងទូកខ្ទះនារីចំនួន ២ទូក ដែលបានប្រឡងគ្នារយៈ២ថ្ងៃកន្លងមកនេះ។
លោក សរ សុពុត្រា អភិបាលរងខេត្ត ទទួលបន្ទុកការរៀបចំពិធីប្រណាំងទូកនេះ បានឲ្យដឹងថា ល្ងាចនេះចំណាត់ថ្នាក់ និងរង្វាន់គណកម្មាការ និងផ្តល់ជូនទូកដែលទទួលបានជ័យជន្នះ ក្រោមការរៀបចំជូនរបស់រដ្ឋបាលសាលាខេត្កំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាក់ថា បើទោះបីមានមនុស្សយ៉ាងច្រើនកុះក ក៏ពិតមែនបញ្ហាសន្តិសុខ ការពារបានយ៉ាងល្អប្រសើរ ដែលមានកម្លាំងការពារសន្តិសុខជាង៥០០នាក់ ពោលគឺសន្តិសុខ ត្រូវបានការពារបាន១០០ភាគរយ។
ដោយសារឆ្នាំនេះ តាមរយៈលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំការប្រគុំតន្ត្រី ព្រមទាំងការប្រកួតកីឡាប្រដាល់អន្តរជាតិជាច្រើនគូរ និងមានការតាំងពិព័ណ៌ ជូនប្រជាពលរដ្ឋសប្បាយ រយៈពេល២ថ្ងៃផងនោះ ទើបមានមនុស្សជាភ្ញៀវទេសចរ បានកម្សាន្ដច្រើនបែបនេះ ហើយយប់នេះ ក៏មានការប្រគុំតន្ត្រី និងល្បែងកំសាន្តជាច្រើនមុខនៅទីធ្លាសម្តេចសង្ស ជួន ណាត ទីលានកីឡា ផងដែរ៕