(ភ្នំពេញ)៖ តាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មកកាន់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែវិច្ឆិកានេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨១៤,៣០៦នាក់ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំងជិត៥លាននាក់នោះ រួមមាន៖
* តាមច្រកអាកាសមានចំនួន ៣,៣៩៣,៨០៩នាក់ កើនឡើង ១៤.៧% ដោយ៖
⁃ ច្រកភ្នំពេញមានចំនួន ១,៥៦៧,៩២៧នាក់ កើនឡើង ១២.៧%
⁃ ច្រកសៀមរាបមានចំនួន ១,២៧៦,៤០១នាក់ ថយចុះ ១០.៩%
⁃ ច្រកកងកេងមានចំនួន ៥៤៩,៤៨១នាក់ កើនឡើង ៣០៨%។
* តាមផ្លូវគោក ១,៣១៧,៨៤៦នាក់ កើនឡើង ០.២%។
* តាមផ្លូវទឹក ១០២,៦៥១នាក់ កើនឡើង ០.៦%។
ចំពោះរបាយការណ៍លម្អិតស្ដីពីស្ថិតិ និងប្រភពទីផ្សារនៃ ទេសចរអន្តរជាតិរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍នឹងបង្ហាញជូនបន្ថែមទៀត នៅពេលក្រោយ៕