(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំឆ្នាំជាមួយប៊ូសស្ត្រង សម្រាប់ក្នុងឱកាសបុណ្យជាតិខាងមុននេះ។ ប៊ូសស្ត្រង បានត្រៀមជាស្រេច ក្នុងការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនច្បារសុខា ត្រើយខាងកើត។

ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩នេះ ប៊ូសស្ត្រងបានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ????????? ????????? ???? ដោយមានវត្តមានតារាល្បីៗមកពី ៤ផលិតកម្ម រួមគ្នាជាច្រើនដួងដូចជា៖ លោកព្រាប សុវត្ថិ លោកខេមរៈ សិរីមន្ត អ្នកនាងពេជ្រ សោភា អ្នកនាង សុគន្ធ នីសា លោកណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ កញ្ញាសុខ សីឡាលីន កញ្ញាសួស វិហ្សា កញ្ញាវី ឌីណែត លោកនី រតនា លោកវង្ស ដារ៉ារតនា កញ្ញារ៉េត ស៊ូហ្សាណា លោកឃី សុឃុន កញ្ញាឈិន រតនៈ ប្អូនប្រុសពេជ្រ ថៃ ប្អូនប្រុសទេព ពិសិដ្ឋ និងប្អូនប្រុសឡុង លីងគ័ង្គ ដែលនឹងមកអង្រួនបេះដូងបងប្អូនឲ្យសប្បាយ រាំលេងចាក់ក្បាច់តាមបទចម្រៀង ជាលក្ខណៈប្រពៃណី លក្ខណៈសម័យ និងបែបរ៉ក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអុំបុក និងសំពះព្រះខែទាំងបីរាត្រីពេញ។

កុំភ្លេចណា៎! អញ្ជើញចូលរួមទទួលយកបទពិសោធន៍ថ្មីដ៏អស្ចារ្យ ព្រមទាំងក្រេប រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង និងជាពិសេសលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្បែរដៃលោកអ្នក។ ចំពោះការប្រគំតន្ត្រីទាំងបីរាត្រីនេះក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ចាប់ពីម៉ោង8យប់តទៅ និងតាមរយៈហ្វេសប៊ុកផេកធំៗចំនួន៦ផងដែរ៕