(ស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងភារកិច្ចចំពោះមុខដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សទូទាំងខេត្តស្វាយរៀង ក្រោមអធិបតី លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង សមាជិក សមាជិកាបក្សប្រមាណជិត១០០០នាក់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះសំឡេងស្រែកចេញពីបេះដូង គឺយុវជន ខេត្តស្វាយរៀង ដោយប្តេជ្ញាការពារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត។
ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាយុវជន ខេត្តស្វាយរៀង! ប្តេជ្ញាការពារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត។ ប្រឆាំងដាច់ខាត ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដែលប៉ុនប៉ងបំផ្លាញសន្តិភាព ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ជាពិសេសផ្តួលរំលំ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»៕