Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាបាល់ទាន់ដណ្ដើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩

02-11-2019 16:40

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងបើកការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩។

ការរៀបចំការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ នេះធ្វើឡើងក្នុងស្មារតីយុវជន ស្មារតីសាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ រវាងយុវជន និងយុវជនដោយមិនរើសអើង តួនាទី ឋានៈ ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយឡើយ និងដើម្បីមហាគ្រួសារខ្មែរ ប្រកួតក្នុងស្មារតី នៃអនាគតកីឡាបាល់ទាត់របស់កម្ពុជា។

ការប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ មានសមាសភាពចូលប្រកួតប្រជែងពីសំណាក់ ក្រុមយុវជន សមាគម អង្គការ សហគ្រាស និងក្រុមហ៊ុននានារហូត ដល់៧២ក្រុម លើសកាលឆ្នាំ២០១៦ ដែលមានការចូលរួមត្រឹម៦០ក្រុមប៉ុណ្ណោះ។ គណៈកម្មការរៀបចំការប្រកួតបានប្រកាសលក់ និងទទួលពាក្យពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នាក់ការកណ្តាល ស.ស.យ.ក. និងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនោះការចូលរួមពីសំណាក់ ក្រុមបាល់ទាត់ សមាគម ស្ថាប័ន អង្គការ សហគ្រាស និងក្រុមហ៊ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបទៅនឹងការប្រកួត Soccer League តាំងពីឆ្នាំ២០១២ ដែលជាការប្រកួតលើកដំបូងមក។ នេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សមាគម ស្ថាប័ន អង្គរការ សហគ្រាស និងក្រុមហ៊ុននានាក្នុងការរួមចំណែក បំផុសចលនាកីឡាជាតិ និងរួមគ្នាឆ្ពោះទៅរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង៕