(ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៥កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមរំលែក ទុក្ខ យ៉ាង ក្រៀមក្រំ បំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេច ព្រះសង្ឃនាយករងទី១ និងជាព្រះចៅអធិការវត្តសន្សំកុសល ដែលបានព្រះអនិច្ចធម្ម នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯក ស័ ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ១០៦ ព្រះវស្សា ដោយព្រះ ជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា «ព្រះអនិច្ចធម្ម សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជា ព្រះចៅអធិការវត្តសន្សំកុសល គឺជាការបាត់បង់សមណសង្ឃ ជាពហុស្សូតដ៏ឆ្នើមបំផុត ក្នុងការលើក ស្ទួ យ ព្រះពុទ្ធសាសនាឱ្យកាន់តែមានពន្លឺរុងរឿង ប្រកបដោយ ព្រះព្រហ្ម វិហារ ធម៌ ទឹកព្រះទ័យសន្តោសប្រណីដ៏ថ្លៃថ្លា ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត សីលវន្ត សីលវតី សិស្ស គណ ទាំងអស់ និងពុទ្ធបរិស័ទជិតឆ្ងាយ និងជា ព្រះកវីនិពន្ធពោរពេញដោយព្រះពុទ្ធិជ្រៅជ្រះដ៏ឆ្នើមបំផុត បានបន្សល់នូវស្នា ព្រះហស្ថជាច្រើន ក្នុងវិស័យ ពុទ្ធចក្រ អាណាចក្រ និងបានរួមចំណែកព្រះបរិច្ចាគដោយព្រះសទ្ធាបរិសុទ្ធជ្រះថ្លា ទ្រទ្រង់សកម្មភាព កាកបាទ ក្រហម កម្ពុជា»។
ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគេនបច្ច័យបុណ្យរបស់ កាកបាទក្រហមកម្ពុជា ចំនួន ១០លាន រៀល និង សូមវន្ទាបួងសួងដល់ ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងនិមន្តទៅសោយសុខក្នុងឋាន សុគតិភព កុំបី ឃ្លៀង ឃ្លាតឡើយ៕