Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ បង្ហាញការមិនពេញចិត្ត នៃការវិលត្រឡប់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី (Video inside)

01-11-2019 16:26

(ពោធិ៍សាត់)៖ ខណៈថ្ងៃកំណត់វិលចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ, គ្រួសារម៉ូតូឌុប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបង្ហាញការមិនពេញចិត្ត នៃការវិលត្រឡប់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នោះឡើយ។ ពួកគាត់ម្នាក់ៗ បានអះអាងថា បច្ចុប្បន្ននេះខេត្តពោធិ៍សាត់ មានអភិបាលខេត្តល្អ និងជាមេគ្រួសារម៉ូឌុបដ៏ល្អមួយរូប ដោយឡែកសម្តេចតេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស។

ការបង្ហាញអារម្មណ៍មិនគាំទ្រដល់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកវិលចូលក្នុងប្រទេសកម្ពុជាវិញនេះ បានធ្វើឡើងនៅក្នុងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុប ទាំង ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ចំនួន ៨៩៩នាក់ ស្រី១៧នាក់ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាមេគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់។

ជាមួយគ្នានោះ សមាជិកសមាជិកាគ្រួសារម៉ូតូឌុប បានអះអាងថា បើទោះបីគ្មាន សម រង្ស៉ី នៅក្នុងប្រទេសកម្ពុជា ក៏ពួកគាត់អាចរស់នៅបានធម្មតាដែរ ព្រោះថាកន្លងមក សម រង្ស៉ី មិនដែលបានជួយអ្វីគាត់នោះឡើយ។

នៅពេលទណ្ឌិតក្បត់ជាតិចូលស្រុក មានតែបង្កភាពវ៉ឹកវរ ដល់ការរស់នៅ និងការប្រកបរបររកស៊ីចិញ្ចឹមជីវិត ណាមួយរាល់ពេលមានបញ្ហា សម រង្ស៉ី តែងតែរត់ចោលស្រុក មិនដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសអភិបាលខេត្តពោធិ៍សាត់, លោកតែងតែនៅជាប់ជាមួយសុខទុក្ខប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយគ្រួសារម៉ូតូឌុប ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ក៏មានជីវភាពធូរធារច្រើនផងដែរ។

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ក្រុមគ្រួសារម៉ូតូឌុប ក្រុងពោធិ៍សាត់៖