(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
លោក ពិត ចំណាន បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏មហាប្រសើរ ដែលលោកបានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលជានិម្មិតរូបឆ្នាំសិក្សា២០១៩-២០២០ នៅក្នុងទឹកដីខេត្តព្រះវិហារ។ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកសូមថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូ អ្នគ្រូ ជានាយក នាយិការសាលារៀន លោកគ្រូ អ្ន កគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំសាលារៀន ការបង្រៀនក្នុងថ្នាក់ និងបំពេញការងារបម្រើឲ្យវិសយ័អប់រំ ទទួលបានលទ្ធផលជាផ្លែផ្កាកន្លងមក។
លោកបន្តថា អាណត្តិទី៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាព ទី១។
ក្រសួងអប់រំ នឹងប្តេជ្ញាសម្រេចឲ្យបាននូវមុំ១ ស្តីពី ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយផ្តល់អាទិភាពលើការយកចិត្តទុកដាក់លើគ្រូបង្រៀន ការពង្រីកវិសាលភាពសាលារៀន គ្រប់ កម្រិត ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលារៀន ជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ការអប់រំបំណិនឲ្យស្របតាមទីផ្សារការងារ ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងសៀវភៅគោលគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រគួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក ពិត ចំណាន បានស្នើឲ្យគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ យកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនសហគមន៍។
អាជ្ញាធរដែនដីបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ពិសេសសាលារៀន ហើយអាណាព្យាបាល ត្រូវជួយជំរុញកូនឲ្យមករៀននិងជួយបង្រៀនកូននៅផ្ទះ មានទំនាក់ទំនងល្អជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដើម្បីតាមដានលទ្ធផលសិក្សារបស់កូនៗរបស់ខ្លួន ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ៕
លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ដោយសំដែងនូវក្តីសោមនស្សរីករាយ ដែលក្រសួងអប់រំ យុវជននិងកីឡា បានកំណត់យកខេត្តព្រះវិហារ ធ្វើជាទីតាំងប្រារព្វពិធីបើកបវេសនកាល ជានិមិត្តរូបទូទាំងប្រទេសនាឆ្នាំសិក្សាថ្មី២០១៩-២០២០នេះ។លោកបានមានប្រសាសន៍បន្តថា៖នេះគឺជាការផ្តល់កិត្តិយសដ៍ប្រសើរសម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមានទីតាំងជាប់ព្រំដែននិងជាខេត្តដាច់ស្រយ៉ាល។
លោកអភិបាលខេត្តព្រះវិហារក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព អនាមយ័ ត្រូវគោរពច្បាប់ចរាចរណ៍និងចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។ដោយឡែកលោកគ្រូ អ្នកគ្រូសូមបន្តយកចិត្តទុកដាក់ បង្រៀនសិស្សអោយបាមដិតដល់ ព្រោះយុវជននេះហើយជាទំពាំងស្នងឫស្សី ដើម្បីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិយើង។ជមួយនោះក៍សូមផ្តាំផ្ញើដល់មាតា បិតាសិស្សសូមជួយតាមដានយកចិត្តទុកដាក់ ការសិក្សាកូនៗរបស់ខ្លួនបន្ថែមទៀត បើចាំតែលោកគ្រូ អ្នកគ្រូគឺមិនគ្រប់គ្រាន់ទេ៕