(ភ្នំពេញ)៖ នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារ ជាច្រើនមុខតំណែងដល់និស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារធ្វើ។
សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន ធ្វើការនៅជិតផ្ទះ អាចអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ផ្តល់និរន្តរភាពការងារយូរអង្វែង ជាពិសេសទៅទៀតនោះ គឺគោរពតាមច្បាប់ការងារកម្ពុជា។
នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។
ឱកាសការងារជាច្រើនមុខតំណែង ដែលប្រាសាក់កំពុងផ្ដល់ជូនសម្រាប់បម្រើការងារ នៅសាខាទាំង២៥ ខេត្ត-រាជធានី៖ បេឡាធិការ, មន្ត្រីឥណទាន, មន្ត្រីឥណទានសហគ្រាសខ្នាតតូច និងមធ្យម, មន្ត្រីរដ្ឋបាលកម្ចី, មន្ត្រីបម្រើសេវាអតិថិជន, បុគ្គលិកផ្នែកលក់និងទីផ្សារ, បុគ្គលិកផ្នែកហិរញ្ញវត្ថុ, បុគ្គលិកផ្នែកសវនកម្ម, បុគ្គលិកផ្នែកព័ត៌មានវិទ្យា, បុគ្គលិកផ្នែកសេវាធនាគារ, បុគ្គលិកផ្នែកធនធានមនុស្ស, បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ, បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល, បុគ្គលិកស្ម័គ្រចិត្ត។
ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំ បម្រើការងារ តាមរយៈhttps://www.prasac.com.kh/kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារ ជាមួយប្រាសាក់ នៅពិព័រណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
សុមបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩នេះ ប្រាសាក់មានបុគ្គលិកសរុប ប្រមាណជា៩,០០០នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា៕