(ភ្នំពេញ)៖ របាយការណ៍ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល១០ខែ ពោលគឺចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលផ្លូវការ (តាមច្រកចេញចូលតែមួយ) ចំនួន៣,៤៩៩,០៩៣តោន តែបើគិតចំនួននាំចេញទាំងក្រៅផ្លូវការ មានរហូតដល់ ៥,២២០,២៧២តោន។
របាយការណ៍បង្ហាញថា នៅរយៈពេល១០ខែមកនេះ កម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ដំឡូងមីស្រស់-ក្រៀម-ម្សៅ ជាង២លានតោន, គ្រាប់ស្វាយចន្ទីជិត១៧ម៉ឺនតោន, គ្រាប់ពោតជាង១១ម៉ឺនតោន, សណ្តែកសៀងជាង៣ម៉ឺនតោន, ចេញជិត១២ម៉ឺនតោន, ស្វាយជាង៤ម៉ឺនតោន និងដំណាំផ្សេងៗទៀត២២ម៉ឺនតោន។
ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕