(ភ្នំពេញ)៖ ដើម្បីឆ្លើយ តបនិងការសន្យា ក៏ដូចជាការតាំងចិត្តដ៏ពិសេសមួយ ដើម្បីធ្វើឱ្យមានភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់ប្រជាជន កម្ពុជា ក្នុងការប្រើប្រាស់ សេវាធនាគារ ឬសេវា ហិរញ្ញវត្ថុឱ្យបានកាន់តែងាយស្រួល ធនាគារ ព្រីនស៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានក្លាយជាដៃគូផ្លូវការនៃប្រព័ន្ធទូទាត់បាគង ដែលជា កម្មវិធីទូទាត់ឌីជីថលនៅលើទូរស័ព្ទដៃ ដោយបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជា។
ជាមួយនឹងប្រព័ន្ធទូទាត់បាគងនេះ អតិថិជនរបស់ធនាគារព្រីនស៍ ទាំងអស់អាចនឹងមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់អន្តរធនាគារ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ អតិថិជនដែលមិនមែនជា អតិថិជនរបស់ធនាគារ ព្រីនស៍ ក៏អាចអញ្ជើញមកសាខាណាមួយ របស់ធនាគារ ដើម្បីធ្វើប្រតិបត្តិការដក និងដាក់ប្រាក់បានផងដែរ។ ការក្លាយជាសមាជិកផ្លូវការក្នុងប្រព័ន្ធទូទាត់ បាគងរបស់ធនាគារ ព្រីនស៍ គឺជាការសហ ការមួយ ដើម្បីស្វែងរកមធ្យោបាយ ដែលអាចជួយសម្រួល ដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ របស់ពួកគាត់កាន់ តែងាយស្រួល ដោយគ្រាន់តែ ប្រើប្រាស់ទូរស័ព្ទ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន ដែលពាក់ព័ន្ធទាំងអស់ អាចធ្វើប្រតិបត្តិការរួមគ្នាបាននៅលើកម្មវិធីតែមួយ។
យោងតាមប្រសាសន៍របស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹងថា ប្រព័ន្ធទូទាត់បាគងនៅមិនទាន់អាចធ្វើការផ្ទេរប្រាក់ ទៅក្រៅប្រទេស បាននោះទេ តែជាក់ស្តែងប្រព័ន្ធនេះ អាចជួយសម្រួលដល់ការផ្ទេរប្រាក់អន្តរធនាគារក្នុងស្រុក និងកម្រិតថ្នាក់តំបន់ ដោយជួយកាត់បន្ថយកម្រៃខ្ពស់នៃការផ្ទេរប្រាក់។
លោកអ្នកអាចទាញយកកម្មវិធីពី App Store ឬក៏ Play Store ដោយជ្រើសរើសធនាគារ ព្រីនស៍ ជាធនាគារគោលក្នុងការប្រើប្រាស់នេះ។ ប្រព័ន្ធទូទាត់បាគងនេះ ផងដែរ ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល ក្នុងការបង្កើតឈ្មោះប្រើប្រាស់ ក៏ដូចជាការរក្សាទិន្នន័យលេខសម្ងាត់របស់លោកអ្នក កាន់តែមានសុវត្ថិភាពខ្ពស់។ បាគងគឺជាកម្មវិធីទូរស័ព្ទ 'All-in-One' ដែលរួមបញ្ចូល លក្ខណៈពិសេសដូចជា៖ កាបូបអេឡិចត្រូនិច, ការទូទាត់តាមទូរស័ព្ទ, សេវាធនាគារតាមអ៊ីនធឺណិត, កម្មវិធីហិរញ្ញវត្ថុផ្សេងទៀត។
ប្រព័ន្ធទូទាត់បាគង ជួយសម្រួលដល់ប្រតិបត្តិការនានាក្នុងការផ្ញើប្រាក់ ទូទាត់ប្រាក់ ដាក់ប្រាក់ចូលក្នុងគណនី និងការទទួលប្រាក់ផ្ទេរ។ ប្រតិបត្តិការទាំងនេះ អាចធ្វើឡើងតាមរយៈ ការផ្ទេរប្រាក់ពីកាបូបអេឡិចត្រូនិច ទៅកាន់កាបូបអេឡិចត្រូនិច ឬពីកាបូបអេឡិចត្រូនិច ទៅកាន់គណនីសន្សំ (គណនីចរន្ត និងគណនីសន្សំ) របស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិក ។ ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុជាសមាជិកបង្ហាញ ឱ្យឃើញពីការពេញចិត្ត និងការទទួលស្គាល់ពីសំណាក់ ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។
ធនាគារព្រីនស៍នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងដើម្បីក្លាយ ជា ចំណែកមួយ នៃដំណោះស្រាយ ក៏ដូ ចជាជួយជំរុញឱ្យប្រជា ជនកម្ពុជា ទាំងមូល មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួលផងដែរ។ ដើម្បីទាញយកអត្ថប្រយោជន៍ និងគុណប្រយោជន៍ទាំងអស់របស់ប្រព័ន្ធបាគងនេះ សូមទាញយកពី App Store (https://apps.apple.com/us/app/bakong/id1440829141 (https://apps.apple.com/us/app/bakong/id1440829141)) ឬ Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong))៕