(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងក្រុមគ្រួសារ បានផ្ញើសារជូនពរចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសបុណ្យចម្រើនជន្មាយុសម្តេច។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវអំណេរសាទរយ៉ាងជ្រាលជ្រៅ និងប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមជូនពរ សូមសម្តេចចៅហ្វាវាំង បានប្រកបដោយសុខភាពបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យក្នុងការចូលរួមចំណែកដឹកនាំស្ថាប័នព្រះមហាក្សត្រតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សនេះ លោកស្រី និងក្រុមគ្រួសារ សូមសម្តែងនូវសេចក្តីគោរពដោយស្មោះត្រង់ចំពោះ សម្តេច ដែលបានខិតខំប្រឹងប្រែងយកកម្លាំងកាយ និងប្រាជ្ញាស្មារតីក្នុងការដឹកនាំស្ថាប័នព្រះមហាក្សត្រសម្រេចបានជ័យជំនៈ ជាពិសេសការដង្ហែតាមអង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោកតាមជួយបីបាច់ថែរក្សា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ និងពរទាំងឡាយ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ៕