(ភ្នំពេញ)៖ ដៃគូល្អឥតខ្ចោះ របស់ស្រាបៀរកម្ពុជា ក្រុម Manchester City ដែលជាក្រុមបាល់ទាត់លើកពាន English Premiere League ពីររដូវកាលជាប់គ្នា នឹងត្រៀមប៉ះជាមួយក្រុមបាល់ទាត់ Southampton នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកានេះ វេលាម៉ោង១០យប់ម៉ោង ក្នុងប្រទេសកម្ពុជា។
ការជួបគ្នានេះ គឺធ្វើឡើងក្រោយក្រុម Manchester City បានស៊ុតបញ្ចូលទីចំនួន២គ្រាប់ យកឈ្នះក្រុមបាល់ទាត់ Crystal Palace កាលពីថ្ងៃសៅរ៍ទី១៩ កន្លងទៅ។ គួររម្លឹកថា គ្រាប់បាល់ទីមួយ សម្រាប់ការប្រកួតជាមួយក្រុម Crystal Palace រកបានដោយកីឡាករ Gabriel Jesus និងទីពីរដោយកីឡាករ David Silva។
លោក ម៉ៃ ឃើល សុវណ្ណ តំណាងស្រាបៀរកម្ពុជា បានឲ្យដឹងថា៖ «ក្នុងនាមជាដៃគូ ជាមួយក្រុម Manchester City ខ្ញុំមានជំនឿចិត្តថា ការប៉ះគ្នានៅថ្ងៃសៅរ៍ ជាមួយក្រុម Southampton ក្រុម Manchester City ប្រាកដជាអាចស៊ុតបញ្ចូលទី ដណ្តើមពិន្ទុខ្ពស់ និងបន្តជួបជាមួយក្រុមខ្លាំងៗ ដើម្បីសាងប្រវត្តិសាស្ត្រជើងឯកជាបន្តទៀត»។
លោក ក៏បានលើកទឹកចិត្ត អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមទស្សនាការប្រកួតបាល់ទាត់ English Premiere League នេះដែលមានការផ្សាយជូនទស្សនា នៅតាមកញ្ចក់ទូរទស្សន៍ CTN, និង MYTV នៅតាមពេលដូចបានជម្រាបជូនខាងលើ៕