(ភ្នំពេញ)៖ មន្ទីរព្យាបាលធ្មេញបស្ចិម នឹងរៀបចំអបអរខួបលើកទី២០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីបានបម្រើដល់អតិថិជនរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់។ មន្ទីរព្យាបាលមាត់ធ្មេញបស្ចិមក៏មានទីតាំងប្រតិបត្តិការជាច្រើន ដោយបន្ទប់ព្យាបាលបំពាក់ដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាខ្ពស់ ព្រមជាមួយអ្នកជំនាញឯកទេស មាត់ធ្មេញដែលមានសមត្ថភាពច្បាស់លាស់ជាច្រើនរូបទាំងខ្មែរនិងបរទេស និងក្លាយជាមន្ទីរព្យាបាលមាត់ធ្មេញឈានមុខគេមួយនៅកម្ពុជាផងដែរ។
ក្នុងរយៈពេលប្រតិបត្តិ ២០ឆ្នាំកន្លងមកនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានបម្រើអតិថិជនជាង ២០ម៉ឺននាក់ ក្នុងនោះ ១៥ភាគរយជាជនជាតិបរទេស និងជាអ្នកទេសចរផ្នែកទន្តសាស្រ្ត។ អ្វីដែលកាន់តែមោទនបំផុត គឺនៅឆ្នាំ២០១១ បស្ចិមបានក្លាយជាមន្ទីរព្យាបាលធ្មេញរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពស្តង់ដារ ISO 9001-2008 ពីចក្រភពអង់គ្លេស ដែលនេះមានន័យថា សេវាកម្មដែលផ្តល់ជូននៅតាមសាខាទាំងអស់ នៃមន្ទីរព្យាបាលធ្មេញបស្ចិម មានគុណភាព និងសុវត្ថិភាពខ្ពស់បំផុត ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងវិស័យទន្តសាស្រ្ត និងសេវាសុខភាពមាត់ធ្មេញដែលពាក់ព័ន្ធដទៃទៀត។
លោកទន្តបណ្ឌិត ឡេង តុង សហស្ថាបនិក នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានថ្លែងថា «មន្ទីរព្យាបាលធ្មេញបស្ចិម ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺដោយសារតែការបន្តគាំទ្រពីអតិថិជន របស់យើង ហើយយើងជឿជាក់ថា ដើម្បីជាការថ្លែងអរគុណដល់អតិថិជន គ្មានអ្វីប្រសើរជាងការប្តេជ្ញាចិត្តបន្តផ្ដល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ដែលអតិថិជនចង់បាននោះទេ ហើយនិងអនុវត្តតាមពាក្យស្លោករបស់យើង គឺបង្កើនស្នាមញញឹមរបស់អ្នក ជាមួយបច្ចេកវិទ្យាទំនើបបំផុត ព្រោះមនុស្សគ្រប់រូប ពិតជាអាចញញឹមប្រកបដោយទំនុកចិត្ត ហើយបស្ចិមកំពុងតែប្ដេជ្ញាជួយ អតិថិជនរបស់យើងសម្រេចគោលដៅនោះផងដែរ»។
លោកទន្តបណ្ឌិត ឡេង តុង បានបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បស្ចិមបានវិនិយោគលើអ្នកជំនាញផ្នែកទន្តសាស្ដ្ររបស់ខ្លួន ដោយលើកទឹកចិត្តឲ្យពួកគាត់បន្តចូលរួមក្នុងការអប់រំ បណ្តុះបណ្តាល ព្រមទាំងកម្មវិធីសិក្សាពេញមួយជីវិត។ ដោយផ្តោតសំខាន់លើការយកចិត្តទុកដាក់ចំពោះអតិថិជនជាកត្តាអាទិភាព បស្ចិមបានប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពជូនអតិថិជន។ ដូចនេះហើយ ទើបបស្ចិមត្រូវប្រើប្រាស់សម្ភារព្យាបាលមាត់ធ្មេញ និងបច្ចេកវិទ្យាខ្ពស់នៅគ្រប់សាខាទាំងអស់របស់ខ្លួន។
លោកបានបន្តថា ជាក់ស្តែងបស្ចិមបានបំពាក់ម៉ាស៊ីនថត Vatech Green CT 2 X-Ray ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលផ្តល់រូបភាពវិនិច្ឆ័យដែលមានគុណភាពខ្ពស់ ជាមួយកាំរស្មីតិចបំផុត ម៉ាស៊ីនថតអ៊ិចរ៉េដ៏ទំនើបចុងក្រោយនេះ ក៏ជួយពន្លឿនការងារផងដែរ ដោយសារតែវាប្រើពេលវេលាខ្លីជាងមុនក្នុងការថតរូបភាព ហើយដោយសារបច្ចេកវិទ្យានេះមានតែមួយគត់នៅកម្ពុជា ទើបមន្ទីព្យាបាលធ្មេញបស្ចិមពិតជាមានមោទនភាពយ៉ាងខ្លាំងផងដែរ។
មន្ទីរព្យាបាលធ្មេញបស្ចិម បានបន្តរក្សាភាពឈានមុខគេក្នុងវិស័យទន្តសាស្ដ្រ តាមរយៈការប្តេជ្ញាចិត្តលើការរួមបញ្ចូលគ្នានូវការច្នៃប្រឌិតបែបទំនើប ដើម្បីផ្តល់ជូននូវគ្រប់សេវាកម្មមាត់ធ្មេញនានាដល់អតិថិជនទាំងការព្យាបាលធ្មេញ ការដាក់ធ្មេញ ការដាំបង្គោលធ្មេញក្នុងឆ្អឹង ការកែសម្រស់ផ្នែកទន្តសាស្រ្ត និងការពត់ធ្មេញជាដើម។ រាល់ការផ្តល់សេវាព្យាបាលធ្មេញទាំងអស់នៅមន្ទីរព្យាបាលធ្មេញបស្ចិម សុទ្ធតែប្រើប្រាស់ឧបករណ៍ទំនើប ការធ្វើរោគវិនិច្ឆ័យតាមរូបភាពច្បាស់លាស់ និងមានឡាបូផលិតគ្រាប់ធ្មេញខ្លួនផ្ទាល់ ដែលអាចឲ្យអតិថិជនទទួលការផ្តល់សេវាក្នុងស្តង់ដារតែមួយនៅគ្រប់សាខា។ មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាប័នដែលផ្ដល់សេវាកម្មទន្តសាស្ដ្រឈានមុខគេមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។ បស្ចិម ប្ដេជ្ញាចិត្តក្នុងការជួយអតិថិជនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់នូវសេវាកម្មព្យាបាលដែលមានគុណភាពខ្ពស់។
សូមបញ្ជាក់ថា រាល់សម្ភារនិងឧបករណ៍ទន្តសាស្រ្ត សុទ្ធតែត្រូវបាននាំចូលនិងជ្រើសរើសយ៉ាងម៉ត់ចត់បំផុត ដើម្បីធានាថាមានគុណភាពខ្ពស់បំផុត។ ជាក់ស្តែង បស្ចិមបានជ្រើសរើសប្រព័ន្ធសម្រាប់ការដាំបង្គោលធ្មេញក្នុងឆ្អឹងតែពីរប៉ុណ្ណោះ គឺប្រព័ន្ធ Straumann ដែលជាប្រព័ន្ធត្រូវបានគេទទួលស្គាល់លំដាប់លេខមួយក្នុងពិភពលោក ដែលជាផលិតផលរបស់ប្រទេសស្វីស និងប្រព័ន្ធ OSSTEM លេខមួយនៅតំបន់អាស៊ី ដែលជាផលិតផលរបស់កូរ៉េខាងត្បូង។ បន្ថែមពីនេះ បស្ចិមក៏បានប្រើប្រាស់បច្ចេកវិទ្យាអាម៉េរិកឈ្មោះ Invisalign ដែលជាបច្ចេកទេសពត់ធ្មេញដោយប្រើឧបករណ៍ជ័រ និងបច្ចេកវិទ្យាទំនើបឌីជីល ដែលជាជម្រើសល្អបំផុតមួយក្នុងការធ្វើឲ្យធ្មេញលោកអ្នកត្រង់ជួរល្អ។
ក្រៅពីនេះ ក៏ផ្ដល់ជម្រើសមួយចំនួនទៀតសម្រាប់ការពត់ធ្មេញ ជាមួយទន្តបណ្ឌិតឯកទេស ដោយប្រើប្រាស់ប្រព័ន្ធពត់ធ្មេញ Ormco ផលិតផលក្រុមហ៊ុន Damon របស់អាម៉េរិក, BioQuick (Forestadent) របស់អាឡឺម៉ង់ជាដើម។ ប្រព័ន្ធទាំងនេះ ជាឧបករណ៍ពត់ធ្មេញ ដែលមានប្រសិទ្ធភាពខ្ពស់ ដោយមានភាពរហ័ស ងាយស្រួល និងបត់បែនបាន ស្របពេលដែលការពត់តម្រង់ធ្មេញនេះ កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតរបស់ប្រជាជនកម្ពុជាពិសេសយុវវ័យ ជាមួយភាពទំនើប និងសមត្ថភាពរបស់ទន្តបណ្ឌិតជំនាញនេះហើយ ដែលធ្វើឲ្យបស្ចិមក្លាយជាមន្ទីរព្យាបាលធ្មេញឈានមុខគេបំផុតក្នុងការផ្តល់សេវាកម្មពត់ធ្មេញនៅកម្ពុជា៕