(ចិន)៖ ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរងនគរបាលជាតិ និងលោកវរសេនីយ៍ទោ ស៊ាន ច័ន្ទណារិទ្ធ នាយរងការិយាល័យកិច្ចការបរទេស នៃសេនាធិការដ្ឋាន បានចូលរួមក្នុងកិច្ចប្រជុំ ដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រតិបត្តិការរួមគ្នា ប្រឆាំងនឹងការជួញដូរសារធាតុគីមី ផ្សំដោយខុសច្បាប់ និងសិក្ខាសាលាស្តីពី ការប្រឆាំងការជួញដូរគ្រឿងញៀន តាមបណ្តោយដងទន្លេ មេគង្គ-ឡាងឆាង ឆ្នាំ២០១៩ នៅទីក្រុង Kung Minh ប្រទេសចិន ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្មវិធីនេះ រៀបចំឡើងដោយ មជ្ឈមណ្ឌលកិច្ចសហប្រតិប្រត្តិការ សន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ (មេគង្គ-ឡាងឆាង) អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក លោក Zheng Baigang អគ្គលេខាធិការ នៃមជ្ឈមណ្ឌលកិច្ចសហប្រតិប្រត្តិការ សន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ (មេគង្គ-ឡាងឆាង) មានសមាជិកអញ្ជើញចូលរួមមកពី ៦ប្រទេស (កម្ពុជា ចិន ឡាវ វៀតណាម ថៃ មីយានម៉ា) សរុប១៦រូប៕