Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: អគ្គិភ័យឆេះតូបលក់ទំនិញ នៅក្បែរផ្សារលើក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ ក្រោយមានការជួយសង្គ្រោះ, អគ្គិភ័យបំផ្លាញអស់ជាង១០តូប

31-10-2019 12:17

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះតូបលក់ទំនិញរបស់ប្រជាពលរដ្ឋ នៅក្បែរផ្សារលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ ក្រោយមានការសង្គ្រោះពីកម្លាំងសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់សង្គមនេះ បានបំផ្លាញតូបលក់ទំនិញរបស់ប្រជាពលរដ្ឋ អស់ប្រមាណ១៤តូប ខណៈសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ជាច្រើនគ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះឲ្យរលត់ទាំងស្រុង នៅវេលាម៉ោងប្រមាណ១១ព្រឹក។ ដោយឡែក សម្រាប់មូលហេតុកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។

គួរជម្រាបថា ក្នុងហេតុការណ៍នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចុះទៅអន្ដរាគមន៍ និងពិនិត្យផ្ទាល់នៅកន្លែងកើតហេតុផងដែរ។

យ៉ាងណាមិញ សម្រាប់គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិអស់មួយចំនួនប៉ុណ្ណោះ៕