Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាញក្រុមឧទ្ទាមនៅខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់» ក្នុងផែនការរដ្ឋប្រហារដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី

31-10-2019 07:49

(កំពង់ស្ពឺ)៖ បណ្តាញក្រុមឧទ្ទាមនៅខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្នុងផែនការរដ្ឋប្រហារដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ។ នេះបើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

ជនត្រូវចោទឈ្មោះ ឈួន ចន្នី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ និងត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រី ឈួន ចន្នី មានតួនាទីជាប្រធានចលនាស្ត្រីប្រចាំសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់រកាធំ របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃាត់ខ្លួនពី «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងបណ្តាញសង្គម Facebook និង គ្រុបទំនាក់ទំនងសង្គម (Messenger Group) កាលពីអំឡុងខែសីហា ដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោស តាមប្បញ្ញតិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ៕