(ភ្នំពេញ)៖ អ្នកសារព័ត៌មានកម្ពុជាចំនួន៧រូប មកពី៥ស្ថាប័ន រួមមានអង្គភាពព័ត៌មាន Fresh News, ThmeyThmey, ភ្នំពេញប៉ុស្ដិ៍, ទូរទស្សន៍ BTV, និងទូរទស្សន៍អប្សរា ព្រមទាំងអ្នកកាសែតបរទេសប្រមាណ៧៣រូបទៀត មកពីបណ្តាប្រទេសនានា ចូលរួមដំណើរទស្សនកិច្ច នៅម៉ាឡេស៊ី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈភ្នាក់ងារទេសចរណ៍ Great Angkor Tours។
ដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងយល់ អំពីបច្ចេកវេជ្ជសាស្ត្រនៃវិស័យសុខាភិបាល និងតំបន់ទេសចរណ៍មួយចំនួន ក្នុងប្រទេសម៉ាឡេស៊ី៕