គ្រឿងញៀនបង្កឲ្យមានអំពើហិង្សា និងឧក្រឹដ្ឋកម្ម! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៣០ ខែតុលា៖ បង្ក្រាបបាន៣៩ ករណី ឃាត់ខ្លួន៦០ នាក់
30-10-2019 18:17
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៩ ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០ នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២៣ ករណី ឃាត់ខ្លួន ៣៨នាក់ និងប្រើប្រាស់ ១៦ករណី ឃាត់ខ្លួន២២ នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៨,១០៧ ករណី ដោយឃាត់មនុស្សចំនួន១៧,០៥២ នាក់ (ស្រី ១,១៣៧នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕