(បាត់ដំបង)៖ ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងធ្វើការបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានមួយចំនួន ដែលផ្សាយថា មានពលរដ្ឋខ្មែរជាច្រើនវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ។
តាមរយៈសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បញ្ជាក់ថា សារព័ត៌មាននោះ បានយករូបភាពចាស់ ដែលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វរព្រំដែនអន្ដរជាតិដូង ក៏បានអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងមានប្រភពព័ត៌មានមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសស្ថាប័នមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕
សូមអានសេចក្តីបំភ្លឺទាំងស្រុង៖