សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការយាងទទួលព្រះអនិច្ចធម្ម របស់សម្តេចព្រះធម្មលិខិតកិត្ដិបណ្ឌិត លាស់ ឡាយ
30-10-2019 15:35
(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង ពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ។
សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥៖៣០នាទីរសៀល ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយព្រះជរាពាធ។
ព្រះសពសម្តេចព្រះធម្មលិខិត ត្រូវបានតម្កល់នៅវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានថ្វាយព្រះវិញ្ញាណក្ខន្ធ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ៕