(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសឧបត្ថម្ភជូនដល់រដ្ឋបាលសង្កាត់ទាំង៧ នៅក្នុងកម្មវិធីពិសារអំបុក ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ ដែលជាយុទ្ធសាស្ត្រដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានណែនាំឲ្យ ត្រៀមរៀបចំកម្លាំង ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ការប្រកាសរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានធ្វើឡើងដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅខណៈដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមពី គណៈអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ ប្រធាន អនុប្រធានការរិយាល័យជុំនាញជុំវិញខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង នាយប៉ុស្ដិ៍ ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលាខណ្ឌនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានសង្កត់ធ្ងន់ថា ក្រៅពីការឧបត្ថម្ភជូនដល់រដ្ឋបាលសង្កាត់ទាំង៧ នៅក្នុងកម្មវិធីពិសារអំបុក ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ដែលជាយុទ្ធសាស្ត្រដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខណ្ឌ ចាំបាច់ត្រូវត្រៀមរៀបចំកម្លាំងឲ្យបានរួចជាស្រេច ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕