(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រគេន ថ្វាយ និងជូនដំណឹងពីការសោយព្រះទិវង្គត សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឈនាយករងទី១ ព្រះប្រធានថេរសភាសង្ឃនៃកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តសន្សំកុសល។
យោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សិស្សគណទាំងអស់ ទាំងបព្វជិតទាំងគ្រហស្ថ ពិតជាមានសចក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដោយសម្តេចព្រះធម្មលិខិត លាស់ ឡាយ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣៖០០ នាទីរសៀល ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយព្រះជរាពាធ។
ព្រះសពសម្តេចព្រះធម្មលិខិត ត្រូវបានតម្កល់នៅវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានថ្វាយព្រះវិញ្ញាណក្ខន្ធតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយកនៃកម្ពុជា៖