Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែតុលា៖ បង្ក្រាប៤០ករណី ឃាត់ខ្លួន៨៤នាក់

29-10-2019 17:33

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤០ករណី ក្នុងនោះករណីប្រើប្រាស់១៩ករណី និងជួញដូរ២១ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,០៦៨ករណី ឃាត់មនុស្ស១៦,៩៩២នាក់ (ស្រី១,១៣៧នាក់) ក្នុងនោះមានជនបរទេស៣៤៤នាក់ (ស្រី៥៩នាក់)៕