(ក្រចេះ)៖ អាជ្ញាធរបានសម្រេចបិទចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធំគ្រប់ប្រភេទ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ដោយសារតែបាក់ច្រាំងនៅទីតាំងស្ពានពាមទេរ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បណ្ដាលឲ្យទ្រេតជើងទម្របេតុងទី៤។
បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ចរាចរណ៍នេះនឹងត្រូវផ្អាកចាប់ពីល្ងាចថ្ងៃទី២៩ ខែតុលានេះតទៅ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។
សូមជម្រាបថា ស្ពានពាមទេរ ស្ថិតនៅព្រំប្រទល់រវាងស្រុកចិត្របុរី និងក្រុងក្រចេះ ហើយដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០១៩ ដែលមានកម្ពស់២២.៧ម៉ែត្រ ទើបបានជាបាក់ស្រកផុតទៅតែម្ដង៕