(ភ្នំពេញ)៖ ចិន និងកម្ពុជា ជាប្រទេសជិតខាងជិតស្និទ្ធ និងមេត្រីភាព។ ទំនាក់ទំនងប្រទេសយើងទាំងពីរមានភាពស្និទ្ធស្នាល និងលក្ខណៈពិសេស ពោពេញទៅដោយមនោសច្ចេតនាដ៏ជ្រាលជ្រៅ។ ៦១ឆ្នាំក្រោយពីបង្កើតទំនាក់ទំនងការទូតមកប្រទេសទាំងពីរ តែងតែគាំទ្រ និងមានការយោគយល់គ្នាទៅវិញទៅមក។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំខាងយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជនប្រទេសទាំងពីរ តាមរយៈការស្ថាបនាខ្សែក្រវ៉ាត់ និងផ្លូវចំណងមិត្តភាពប្រពៃណីរវាងចិន និងកម្ពុជា បានរីកចម្រើនឥតឈប់ឈរ ហើយទំនាក់ទំនងទ្វេភាគីបានឈានដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ប្រទេសកម្ពុជា សំបូរទៅដោយធនធានទឹក ការអភិវឌ្ឍថាមពលវារីអគ្គិសនីទ្រង់ទ្រាយធំ គឺជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ការអភិវឌ្ឍថាមពល និងសេដ្ឋកិច្ចជាតិ។ ស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សី ជ្រុំក្រោម ដែលមានទីតាំងស្ថិតនៅខេត្តកោះកុង នៅភាគនិរតី នៃប្រទេសកម្ពុជា (ខាងក្រោមហៅកាត់ថាវារីអគ្គិសនី) ដែលមានសមត្ថភាពផលិតអគ្គិសនីស្អាតជាង ១០០០លានគីឡូវ៉ាត់ ម៉ោងក្នុងមួយឆ្នាំ។ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជា ក៏ទទួលបាននូវនាមប័ណ្ណមាសមួយសន្លឹកផងដែរ។ វារីអគ្គិសនីនេះអាចកាត់បន្ថយភាពកង្វះខាត អគ្គិសនីយ៉ាងខ្លាំង ក្នុងការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ហើយត្រូវទទួលស្គាល់ជាឯកច្ឆន្ទ ដោយភាគីនានាទាំងនៅក្នុង និងក្រៅប្រទេស។
ផ្ដោតលើកការអភិវឌ្ឍន៍បែបបៃតងបំភ្លឺរាប់ពាន់រាប់ម៉ឺនគ្រួសារ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងស្ថិតនៅលើដងស្ទឹងឬស្សី មានចម្ងាយប្រមាណ ៣៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ បើជិះរថយន្តចូលក្នុងតំបន់ជួភ្នំក្រវាញខេត្តកោះកុង ផ្លូវភ្នំចាប់ផ្តើមមានសភាពលំបាក ព្រៃក្រាស់ដុះលូតលាស់តាមសងខាងផ្លូវ ស្ថានីយវារីអគ្គិសនី គឺកសាងនៅក្នុងព្រៃភ្នំនេះ។ មកដល់ស្ថានីយ៍វារី អគ្គិសនីតាម ពាក្យស្លោក «ការអភិវឌ្ឍន៍វារីអគ្គិសនី ផ្ដល់ផលប្រយោជន៍ដល់ប្រជាជន» ដែលសរសេរដោយអក្សរចិន និងខ្មែរយ៉ាងច្បាស់នៅលើទំនប់ទឹក បានលេចចូលក្រសែភ្នែក របស់លោកអ្នក ពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន។
ស្ថានីយ៍វារីអគ្គិសនី ត្រូវបានបែងចែកជាពីរចំណែកដែលមានចម្ងាយ ៨គីឡូម៉ែត្រដាច់ពីគ្នា។ គម្រោងវារីអគ្គិសនីនេះ ជាគម្រោង BOT (សាងសង់-ដំណើរការ-ផ្ទេរ) វិនិយោគទុនដោយក្រុមហ៊ុន «ឆាយណា ហួទៀន» គ្រុបខូអិលធីឌី ដែលបានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ២០១០ ហើយបានចាប់ដំណើរការផលិត នៅខែធ្នូ ឆ្នាំ២០១៣ បានផលិតថាមពលអគ្គិសនី ជាមធ្យមប្រចាំឆ្នាំ១១៩៩លានគីឡូវ៉ាត់ម៉ោង។
លោក លឺ ជៀនហួ អគ្គនាយក នៃស្ថានីយ៍វារីអគ្គិសនី បានឱ្យដឹងថា បរិមាណអគ្គិសនីប្រចាំឆ្នាំ នៃស្ថានីយ៍ធ្លាប់លើសពី៣០% នៃអគ្គិសនីទាំងអស់ ដែលផលិតក្នុងស្រុក។ ២០១៤-២០១៨ ការផលិតថាមពលអគ្គីសនី ជាមធ្យមប្រចាំឆ្នាំគឺ២០% នៃការផលិតថាមពលអគ្គិសនីទូទាំងប្រទេសកម្ពុជាទាំងនេះ បានជួយកាត់បន្ថយកង្វះខាតថាមពលអគ្គិសនីយ៉ាងច្រើន ហើយបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។
ស្ថានីយ៍វារីអគ្គិសនីយើង គឺជាស្ថានីយ៍វារីអគ្គិសនីតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការធ្វើតេស្តការស្តុកទឹកដល់បន្ទាត់ទឹកធម្មតា និងដំណើរការដោយពេញបន្ទុកក្នុងពេលតែមួយ។ ក្រោយពីចាប់ធ្វើរអាជីវកម្មភ្លាម ក៏អនុវត្តន៍គំរូដំណើរការ គឺបញ្ជាពីចម្ងាយ គ្មានអ្នកចាំការ ប្រតិបត្តិការ និងត្រួតពិនិត្យតាមដានដំណើរផលិតដោយប្រព័ន្ធអ៉ិនធឺណែត។
ស្ថានីយ៍វារីអគ្គិសនីយើងបានអនុវត្តយ៉ាងសកម្មនូវគំនិត អគ្គិសនីបៃតង ប្រកាន់ខ្ជាប់នូវការសាងសង់ និងការការពារបរិស្ថាន រចនាចេញប្រព័ន្ធលំហូរអេកូឡូស៊ី អាចបញ្ចេញលំហូរអេកូឡូស៊ី នៅរដូវប្រាំង ដើម្បីចៀសវាងការដាច់ចរន្ដទឹក។ អនុវត្តវិធានការការពារបរិស្ថាន ពង្រឹងការការពារសត្វព្រៃ។ បន្ទាប់ពីបានបញ្ចប់គម្រោងសាងសង់ បានដាំស្មៅឡើងវិញចំនួន ៣៨,០០០ម៉ែត្រការ៉េ ដាំដើមឈើហូបផ្លែ និងដើមឈើផ្សេងទៀតជាង ៤០០០ដើម។
ក្រសួងបរិស្ថានកម្ពុជា បានវាយតម្លៃយ៉ាងខ្ពស់ចំពោះក្រុមហ៊ុនយើង ហើយបានផ្ដល់ពានរង្វាន់ឆ្នើមសម្រាប់ការងារគ្រប់គ្រងបរិស្ថាន ជូនក្រុមហ៊ុន ដែលជាក្រុមហ៊ុនថាមពលតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ទទួលបានកិត្តិយសនេះ។ ស្ថានីយ៍វារីអគ្គិសនីយើងបានចុះបញ្ជី ក្នុងគម្រោងយន្តការអភិវឌ្ឍន៍ស្អាត (CDM) នៅអង្គការសហប្រជាជាតិ ក្នុងនោះបន្ថយការបញ្ចេញកាបូន (CER) ប្រចាំឆ្នាំចំនួន ៧០ម៉ឺនតោន និងជំនួសប្រេងធ្ងន់ជាង ២០ម៉ឺនតោន។ ក្រុមហ៊ុនយើងបានក្លាយជាក្រុមហ៊ុនចិនធំជាងគេ ដែលបានចុះបញ្ជីក្នុងគម្រោងយន្ត ការអភិវឌ្ឍន៍ស្អាត នៅឯនាយសមុទ្រ ហើយបានចូលរួមចំណែកយ៉ាងសកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
បង្ហាញពីស្មារតីទំនួលខុសត្រូវចំពោះសង្គម ចែករំលែកលទ្ធផលកិច្ចសហប្រតិបត្តិការ តម្លៃអគ្គិសនីខ្ពស់ហួសហេតុ គឺជាកត្តារារាំងការអភិវឌ្ឍ ឧស្សាហកម្មកម្ពុជា។ ជាមួយគ្នានឹងដំណើរការជា បន្ដបន្ទាប់ នៃគម្រោងវារីអគ្គិសនីរបស់ក្រុមហ៊ុនថាមពលចិននានា ដូចជាស្ថានីយវារីអគ្គិសនី ស្ទឹងឬស្សីជុំក្រោម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ផ្នែកឧស្សាហកម្ម កម្លាំងប្រកួតប្រជែងនៃផលិតផលឧស្សាហកម្ម ត្រូវបានលើកកម្ពស់បន្តិចម្ដងៗ ទីផ្សារការងារក៏ត្រូវបានពង្រីកឡើងយ៉ាងខ្លាំង ហើយក៏បានជួយជំរុញការអភិវឌ្ឍឧស្សាហកម្មផ្សេងៗ ដូចជាវាយនភណ្ឌ សំណង់ និងកម្មន្តសាលកម្មជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសនៅក្នុងពិធីបញ្ចប់ការសាងសង់ស្ថានីយ៍វារីអគ្គិសនីថា រាជរដ្ឋាភិបាលនឹងបញ្ជុះថ្លៃអគ្គិសនី តាមលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០១៥ទៅ ដោយសារគម្រោងវារីអគ្គិសនីអាចផ្តល់អគ្គិសនី ប្រហែល១ពាន់លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ តម្លៃអគ្គិសនីតាមលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ០,១៦ដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ប្រជាជនបានក្លាយពីមិនអាចមានលទ្ធភាពទិញបានទេ មិនហ៊ានប្រើប្រាស់ទៅមានភាពងាយស្រួល និងទុកចិត្តក្នុងការប្រើអគ្គិសនី គុណភាពជីវភាពត្រូវបានកែលម្អយ៉ាងខ្លាំង ប្រជាជនកាន់តែមានសុភមង្គលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
មករា អាយុ២៨ឆ្នាំ ជាបុគ្គលិកនៅវារីអគ្គិស នីបាន៦ឆ្នាំហើយ ជាជើងចាស់ពិតប្រាកដម្នាក់ក្នុងក្រុមហ៊ុន។ លោកបញ្ចប់ការសិក្សាពីសកលវិទ្យាល័យអគ្គិសនីកម្ពុជា មិត្តភ័ក្តគាត់បានលើកទឹកចិត្តគាត់ ឱ្យដាក់ពាក្យស្នើរសុំមកធ្វើការនៅវារីអគ្គិសនី។
មករាប្រាប់ថា៖ «ពេលខ្ញុំទើបមកដល់ក្រុមហ៊ុន ខ្ញុំគ្រាន់តែមានចំណេះដឹងខ្លះមកពីសៀវភៅទេ តែឥឡូវនេះបានក្លាយទៅជាជំនាញ ការខាងផ្នែកវារីអគ្គិសនីពាក់កណ្ដាលទៅហើយ។ ក្រៅពីនេះ ខ្ញុំនៅរៀនចេះភាសាចិនទៀតផង ពិតជាអរគុណដល់សហគ្រាសចិន ដែលបានបណ្ដុះបណ្ដាលខ្ញុំ»។
ក្រៅពីបានជួយផ្ដល់ការងារ និងបណ្ដុះបណ្ដាលធនធានមនុស្ស វារីអគ្គិសនីយើងនៅចេញទុនជួសជួលផ្លូវមួយចំនួនពីរខេត្តកោះកុង ទៅខេត្តពោធិ៍សាត់ កសាងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី ២២គីឡូវ៉ុលពីវារីអគ្គិសនី ដល់ក្រុងកោះកុង ដែលមានប្រវែង៣២គីឡូម៉ែត្រ ចូលរួមជាមួយមន្ទីរកសិកម្ម និងរុក្ខប្រមាញ់ការពារ និងអភិរក្សធនធានព្រៃ ហើយបានបរិច្ចាគថវិកាជួយសិស្សសាលានៅតាមឃុំភូមិក្រីក្រ សម្រេចបានគោលបំណង់ត្រង់ថា កសាងវារីអគ្គិសនីមួយ បង្កើតនាមបណ្ណប្រទេសចិនមួយ ។
លោក វ៉ាង វឹនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានវាយតម្លៃថា វារីអគ្គិសនីស្ទឹងឬស្សីជុំក្រោម បានទទួលសមិទ្ធផលយ៉ាងធំធេញ ក្នុងការផលិតដោយសុវត្តិភាព គ្រប់គ្រងអាជីវកម្ម ការការពារបរិស្ថាន ទំនួលខុសត្រូវចំពោះសង្គមបានរួមចំណែកយ៉ាងលេធធ្លោ ក្នុងការងារអភិឌ្ឍន៍ថាមពល និងដោះស្រាយបញ្ហាកង្វះខាតអគ្គិសនី របស់ប្រទេសកម្ពុជា។
ការតភ្ជាប់អគ្គិសនី ការតភ្ជាប់ប្រជាជន ការតភ្ជាប់បេះដូង គឺជាបាវចនាដែលក្រុមហ៊ុនយើងប្រកាន់ជានិច្ច យើងបានរួមរស់នៅប្រជាជនប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការ បានតាំងមូលដ្ឋានយ៉ាងរឹងមាំទាំងផ្នែកមតិសាធារណៈ និងទាំងផ្នែកសង្គម សម្រាប់កិច្ចកសាងខ្សែក្រវ៉ាត់ និងផ្លូវ។ ក្នុងនោះ វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ និងពិសេសក្នុងការជំរុញទំនាក់ទំនងមេត្រីភាព រវាងប្រទេស និងប្រទេស បង្កើនការជឿទុកចិត្ត រវាងមនុស្ស និងមនុស្សពង្រឹងប្រាស្រ័យទាក់ទងរវាងបេះដូង និងបេះដូង ហើយបានបង្កើតស្ពានមិត្តភាព នៃកិច្ចសហការឈ្នះ-ឈ្នះមួយ៕
១.គម្រោងវារីអគ្គិសនីដ៏ឆ្នើមដែលកសាងឡើងដោយក្រុមហ៊ុន ឆាយណា ហ្គនទៀន ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចតាមមូលដ្ឋាន (ទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម)
២. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមមានសមត្ថភាពផលិតថាមពលអគ្គិសនីស្អាតប្រមាណ១០០០លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ (ទុរប៊ីនក្នុងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម)
៣. ដោយប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍បែបសុខដមរមនារវាងមនុស្សនិងធម្មជាតិ បរិស្ថានជុំវិញវារីអគ្គិសនីត្រូវការពារបានយ៉ាងល្អប្រសើរ (ទីតាំងវារីអគ្គិសនីស្ទឹងឬស្សីជុំក្រោមមើលពីលើអាកាស)
៤. ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ទិវាទ្វារបើកចំហលើកទី៣របស់វារីអគ្គិសនីស្ទឹងឬស្សីជុំក្រោម (ទស្សនិកជនតាមស្រុកថតរូបអនុស្សវរីយ៍នៅលើទំនប់)
៥. វារីអគ្គិសនីស្ទឹងឬស្សីជុំក្រោមស្ថិតនៅលើដងស្ទឹងឬស្សីបែកនិរតីប្រទេសកម្ពុជា មានចម្ងាយ៣៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ថានីយប្ដូរចរន្ដនៃវារីអគ្គិសនីស្ទឹងឬស្សីជុំក្រោម)