(ភ្នំពេញ)៖ បើតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល៩ខែ ឆ្នាំ២០១៩ កម្ពុជានាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ សរុបបានជាង១ម៉ឺនតោនផងដែរ។
តាមរបាយការណ៍របស់ ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៩ខែ ឆ្នាំ២០១៩ ដែលគិតចាប់ពីខែមករា ដល់ខែតុលា ដែលផលនេសាទស្រស់អនុវត្តបានចំនួន ៧,០០០តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ថយចុះចំនួន៦០តោន ខណៈផលនេសាទកែច្នៃអនុវត្តបានចំនួន៣,៩៨០តោន កើនឡើង១០តោន បើធៀបនឹងរយៈពេលដូចគ្នា។
របាយការណ៍បានបន្តថា ចំណូលពីសេវាផ្សេងៗក្នុងផ្នែកជលផលក្នុងនព្វមាស (៩ខែ) ឆ្នាំ២០១៩នេះ បានចំនួន៤៥៤,២៦៩,៧៩៨រៀលស្មើនឹងប្រមាណជាង១១ម៉ឺនដុល្លារ។
របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់៩ខែឆ្នាំ២០១៩នេះ សំណុំរឿងបទល្មើសជលផលមានចំនួន២,២២២ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២,០៣៤ករណី និងសមុទ្រមានចំនួន១៨៨ករណី៕
សូមអានរបាយការណ៍ របស់ក្រសួងកសិកម្មទាំងស្រុង៖