Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនួញស្រ្ដីម្នាក់ ប្រឹងពង្រីងសាខាហាងលក់សម្ភារទារក និងកុមារ ឆ្លើយតបនឹងតម្រូវការចេះតែកើនឡើង

29-10-2019 14:50

(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញកត្តាចាំបាច់ នៃតម្រូវការសម្ភារទារក ដែលមានគុណភាព និងស្ដង់ដារត្រឹមត្រូវ លោកស្រី ស កែវនិមល ម្ចាស់ហាងលក់សម្ភារទារកបានបន្ដនាំចូល និងពង្រីកសាខាចែកចាយ សម្ភារទារកមកពីបរទេសបន្ថែមមួយទៀត និងមានទីតាំងនៅវត្តភ្នំ។

ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មី លោកស្រី ស កែវនិមល ឲ្យដឹងថា ការបន្ដបើកសាខាថ្មីនេះ ធ្វើឡើងបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ដែលផ្ដល់នូវភាពជឿទុកចិត្តលើផលិតផល ដែលមានគុណភាព និងសេវាកម្មដ៏ល្អនោះ។ ជាមួយនឹងការគាំទ្រទាំងនេះ បានធ្វើឲ្យសន្ទុះនៃការពង្រីកសាខារបស់ខ្លួនឡើងដល់ ៥សាខានៅក្នុងប្រទេសកម្ពុជា។

លោកស្រីបន្តថា នៅដើមឆ្នាំ២០២០ខាងមុខ និងបន្ដបើកមួយសាខាបន្ថែម ដែលមានទីតាំងនៅស្ទឹងមានជ័យ។

លោកស្រីបន្ដថា ហាងរបស់ខ្លួនបានផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់ដូចជា៖ ទឹកដោះគោ, ម្សៅទឹកដោះគោ, សម្ភារក្មេងលេង, ខោទឹកនោម ផ្គត់ផ្គង់ចាប់ពីទារកទើបកើត រហូតកុមារវ័យជាង១០ឆ្នាំ និងសម្ភារសម្រាប់ម្តាយប្រើប្រាស់ផងដែរ។

លោកស្រីបញ្ជាក់ថា នៅក្នុងហាងទាំងមូលបានផ្គត់ផ្គង់សម្ភារដែលមានគុណភាព, មានអនាម័យ, ពិសេសការនាំចូលមកពីបរទេសដូចជា៖ អូស្រ្តាលី, អាមេរិក, ថៃ, សិង្ហបុរី, ញ៉ូហ្សេឡែន, បារាំង និងស្វីស៕