(ភ្នំពេញ)៖ គម្រោង បុរី អាម៉ូរី ៧មករា ដែលជាគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានដ៏ប្រណិតថ្មីមួយទៀតហើយ បានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ជាមួយនិងការប្រកាសបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី ៥% ដល់១០% ជូនដល់អតិថិជន គម្រោងបុរីនេះមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តា ល តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវ លោកឧកញ៉ា លី យ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិ លេខ៥។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុន អាម៉ូរី បានឱ្យដឹងថា គម្រោងបុរី អាម៉ូរី ៧មករានេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ហិចតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលតំបន់នេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ក្លាយទៅជាតំបន់មានសក្តានុពល លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយអ្វីដែលពិសេស ទៀតនោះ តំបន់នេះមានហេដ្ឋារចនា សម្ព័ន្ធល្អ ដូចនៅក្នុងទីក្រុងដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្មបានផងដែរ។
លោក សួន វីរៈតារា បានឱ្យដឹងទៀតថា តំបន់នេះ នាពេលបច្ចុប្បន្នត្រូវបានប្រមូលផ្តុំទៅដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗ ជាច្រើនបម្រើឱ្យការរស់នៅកា ន់តែប្រសើរ ដែលហេតុផលទាំងនេះហើយបានធ្វើឱ្យបុរី អាម៉ូរី ៧មករា លេចរូបរាងនៅទីនេះ។ បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ ប្រជាពលរដ្ឋ ទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអ ចលនទ្រព្យខ្នាតតូច និងមធ្យម ដោយនៅជុំវិញទីតាំងបុរីនេះ ពោរពេញដោយ កន្លែងមានសក្តានុពលដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ-ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និងសួនទឹកហ្គោលឌិនស៊ីធីធំ ជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗ ជាច្រើនទៀត។
លោកអគ្គនាយក បានឱ្យដឹង ទៀតថា ដើម្បី អបអរដល់ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានចាប់ពី៥% ដល់ ១០% និងប័ណ្ណលាភសំណាង ២,៩៩៩ដុល្លារ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ដុល្លារ សម្រាប់ការទិញផ្ទះពាណិជ្ជកម្ម ប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ ក្នុងកម្មវិធី បញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់នេះផងដែរ។
គួរបញ្ជាក់ផងដែរថា បុរី អាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឱ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់ ដោយមានផ្ទះពាណិជ្ជកម្មប្រភេទ A និងប្រភេទ B មានតម្លៃចាប់ពី ៦៥,៨០០ដុល្លារឡើងទៅ។ ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានជា
ប្រភេទផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2, ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1 និងវីឡាកូនកាត់ E0+E1+E2 ។ ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា ដូចជា៖ ជម្រើសទី១ ដីទំហំ ៥ម៉ែត្រ X ២០ម៉ែត្រ, ជម្រើសទី២ ដីទំហំ ១០ម៉ែត្រ x ២០ម៉ែត្រ និងជម្រើសទី៣ ដីទំហំ ២០ម៉ែត្រ X ៣០ម៉ែត្រផងដែរ៕