ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងកម្មវិធីស្ដីពីយុទ្ធសាស្ត្រ និងដំណើរការនៃគោលនយោបាយរូបិយវត្ថុ
29-10-2019 13:55
(សៀមរាប)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងពិធី បើកវគ្គបណ្តុះបណ្តាល របស់មជ្ឈមណ្ឌល SEACEN ស្តីពី «យុទ្ធសាស្ត្រ និងដំណើរការនៃ គោលនយោបាយរូបិយវត្ថុ»។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៣២រូបមកពី បណ្តាធនាគារកណ្តាលនៃប្រទេសសមាជិក SEACEN និងរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង ពាក់ព័ន្ធនឹងការព្យាករណ៍សន្ទនីយភាព, ការសិក្សាពីវិធីសាស្រ្តគ្រប់គ្រង អត្រាការប្រាក់គោលការណ៍ វាយតម្លៃលើយុទ្ធសាស្រ្ត និងវិធីសាស្រ្តផ្សេងៗ ក្រោមរបបគោលនយោបាយ អតិផរណាគោលដៅ ការសិក្សាពីតម្រូវការ សម្រាប់ធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលនៃរូបិយវត្ថុ និងលំហូរមូលធន និងការកំណត់ពីតម្រូវការ និងផលប៉ះពាល់នៃការដាក់ចេញគោលនយោបាយ៕