Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនារូបភាព ប្រធានាធិបតីហុងគ្រី ចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

29-10-2019 08:30

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ (Janos Ader) និងភរិយា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕

ខាងក្រោមនេះជាកម្រងរូបភាពរបស់ ប្រធានាធិបតីហុងគ្រី ចូលរួមពិធីលៀងសាយភោជន៍ នៅព្រះបរមរាជវាំង៖