(ភ្នំពេញ)៖ អគ្គនាយិកាក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD លោកស្រី តែ ស៊ូ អេង ខិតខំតស៊ូតាំងពីអ្នករកស៊ីលក់ដូរតិចតួចរហូតបានក្លាយជាម្ចាស់ក្រុម ហ៊ុននាំចូលផលិតផលសាប៊ូកក់សក់ CoLATIN និងផលិតផលផ្សេងៗ ជាច្រើនមុខទៀតយកមកលក់ និងឈានដល់បានទទួលមេដាយជាសហគ្រិនឆ្នើមពីលោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីប្រគល់ពានប្រចាំឆ្នាំ២០១៩ ដល់សហគ្រិនឆ្នើមដែលរៀបចំឡើង ដោយស្ថាប័ន CEO Master Club នៅសណ្ឋាគារ សុខាភ្នំពេញ ដោយមានសហគ្រិនឆ្នើមចូលរួមចំនួន ១,៣៥០នាក់។

លោកស្រី តែ ស៊ូ អេង អគ្គនាយិកាក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD បានឱ្យដឹងថា « អបអរសាទរខ្លួនឯងដែលវិវឌ្ឍន៏ខ្លួនមកដល់ចំណុចនេះ ពីក្មេងស្រីធម្មតា ជាអ្នករកស៊ីធម្មតាមកឈរដល់ចំណុចនេះ ដែលទទួលកិត្តិយសធំបំផុតទទួលបានមេដៃសហគ្រិនឆ្នើម ពីឯកឧត្តម ហ៊ុន ម៉ាណែត ផ្ទាល់ ហើយក៏សូមអរគុណដល់វិទ្យាស្ថាន CEO Master Club ជាពិសេសលោកគ្រូ អោម សេងបូរ៉ា និងអ្នកគ្រូ សូ សេរីវឌ្ឍនា ផងដែលក្នុងកិច្ចជំរុញដ៏ធំនេះ»។

អគ្គនាយិកាក្រុមហ៊ុនរូបនេះ ក៏បានលើទឹកចិត្តឱ្យស្រ្តីទាំងឡាយ ចាប់ផ្ដើមការចេញរកស៊ីដើម្បីផ្ដល់មុខមាត់ដល់គ្រួសារ និងសង្គមជាតិ កាត់បន្ថយភាពក្រីក្រផ្ដល់ឱកាស ការងារជូនប្រជាជនកម្ពុជាបានច្រើន និងដើម្បីអភិវឌ្ឍន៏ប្រទេសកម្ពុជាក្លាយជាប្រទេសមានបានឆាប់រហ័ស។

សូមបញ្ជាក់ដែរថាក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD ទទួលពានរង្វាន់សហគ្រិនឆ្នើមរបស់ CEO ដែលមានដូចជាទី១៖ ពានរង្វាន់ Master CEO Award គឺជាជ័យលាភីសម្រាប់ទទួលស្គាល់ នឹងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែង កសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី៨កម្មវិធីឡើងទៅ ដើម្បីឱ្យមានសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ នឹងចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែទទួលបានភាពរឹងមាំ។

ចំណែកមេដាយទី២វិញមានឈ្មោះថា Outstanding Entrepreneur Medal ជាមេដាយសហគ្រិនលេចធ្លោរ របស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើន អាជីវកម្មរបស់ ខ្លួនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅជាស្តង់ដារ៕