(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១២ករណី ដោយឃាត់ខ្លួនជនសង្ស័យ២០នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់ និងប្រើប្រាស់៨ករណី ឃាត់ខ្លួន១១នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៨,០២៨ករណី ដោយឃាត់មនុស្សចំនួន១៦,៩០៨នាក់ (ស្រី១,១៣៣នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕