ក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប ចេញលិខិតជូនដំណឹងជាលើកទី២ បញ្ឈប់បុគ្គលិកម្នាក់ និងឲ្យចូលខ្លួនដោះស្រាយបញ្ហា
28-10-2019 16:01
(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ឹង សុទ្ធីគ្រុប បានចេញលិខិតជូនដំណឹងជាលើកទី២ បញ្ឈប់បុគ្គលិកម្នាក់របស់ខ្លួន មានតួនាទីជាជំនួយការនាយកក្រុមហ៊ុន និងឲ្យបុគ្គលិករូបនេះ ចូលខ្លួនដោះស្រាយបញ្ហា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុនដែល Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។
បើតាមលិខិតរបស់ក្រុមហ៊ុន លោក រៀល ណារិទ្ធ អាយុ៣៣ឆ្នាំ តួនាទីជាជំនួយការក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តកំហុសពាក់ព័ន្ធ ការលួច ការកេងប្រវ័ញ្ច ការសៃបំបាត់ ដូច្នេះក្រុមហ៊ុន បានសម្រេចចិត្តបញ្ឈប់ លោកពីការងារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះតទៅ ហើយឲ្យចូលខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជាកំហិត ដើម្បីមកទូទាត់ប្រាក់បំណុលដែលលោកបានជំពាក់ក្រុមហ៊ុន និងដោយត្រូវយកមកជាមួយនូវសម្ភារក្រុមហ៊ុនមួយចំនួន ដែលក្រុមហ៊ុនបានផ្តល់ឲ្យលោក សម្រាប់សំរួលការងារក្នុងក្រុមហ៊ុន កន្លងមក ឲ្យក្រុមហ៊ុនវិញតាមកាលកំណត់ខាងលើ។
សូមអានខ្លឹមសារនៅក្នុងលិខិតរបស់ក្រុមហ៊ុន៖