(កណ្ដាល)៖ បញ្ហានានា និងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដែលស្នើរដល់រដ្ឋបាលខេត្តកណ្ដាល នៅក្នុងវេទិកាសាធារណៈ នឹងត្រូវដោះស្រាយតាមដំណាក់កាលជូនដោយក្ដីរីករាយ និងអស់ពីសមាណចិត្ត តាមរយៈលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កោះអន្លង់ចិន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ក្នុងវេទិការសាធារណៈនេះលោក នួន ផា បានលើកឡើងថា វេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន មានគោលបំណងស្ដាប់នូវកង្វល់បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើរទាំងនោះ ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបានក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។

ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋទាក់ទងបញ្ហា សុំផ្លូវបេតុងលោកប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនប្រជាពលរដ្ឋថា ផ្លូវបេតុងនៅសង្កាត់កោះអន្លង់ ត្រូវបានលើកគម្រោងជូនខេត្តរួចរាល់ហើយ។ បញ្ហាខ្វះទឹកស្អាត លោកបានស្នើឱ្យសង្កាត់ត្រូវជំរុញ ដល់ក្រុមហ៊ុនទឹកស្អាត ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងសង្កាត់ត្រូវមានទឹកស្អាប្រើប្រាស់គ្រប់ខ្នងផ្ទះ។

បញ្ហាប្រពលរដ្ឋក្រីក្រគ្មានទីពឹង និងមានជំងឺគ្មានលទ្ធភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកស្នើឱ្យអាជ្ញាធរសង្កាត់ ពិសេសមេភូមិ ត្រូវចុះគ្រប់ខ្នងផ្ទះរបស់ប្រជាលរដ្ឋ និងត្រូវរាយការណ៍ពីប្រជាពលរដ្ឋក្រីក្រទូទាំងសង្កាត់ ដើម្បីរកវិធានការក្នុងការជួយប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព។

ដោយឡែកបញ្ហាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវទុកចំណីផ្លូវ ដើម្បីការអភិវឌ្ឍន៍ទៅថ្ងៃអនាគត ស្នើសុំបន្តបង្កបង្កើនផលនៅដីចំណីទន្លេ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរសូរិយោដី ធ្វើការឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋផងដែរ៕