(ព្រះសីហនុះ)៖ បុរសវ័យជាង៤០ឆ្នាំ ជនជាតិអង់គ្លេសម្នាក់ បានស្លាប់នៅក្នុងបន្ទប់ស្នាក់នៅមួយកន្លែងស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ជាដំណឹងបឋមថា សាកសពឈ្មោះ LEWIS HOWARD CRAIG ភេទប្រុស អាយុ ៤២ឆ្នាំ។

សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះទំនងជាស្លាប់ ដោយសារគាំងបេះដូង។

បច្ចុប្បន្នសាកសពត្រូវបានរក្សារទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំផ្នែកជំនាញពិនិត្យធ្វើកោសល្យវិច្ច័យ រកមូលហេតុនៃការស្លាប់៕