(កំពង់ធំ)៖ លោក ឈិន ប៊ុនណ្ណារ៉ា ប្រធានសាខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ វិះច្រឡំ រង្វាន់៤០លានរៀល ថាជា៤ម៉ឺនរៀល ដែលលោកបានត្រូវពីស្រាបៀរកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែតុលាកន្លងទៅនេះ ពេលរៀបចំខួបកំណើតឱ្យកូនប្រុសរបស់ខ្លួន។

លោកបានឱ្យដឹងថា «ខ្ញុំទិញស្រាបៀរកម្ពុជាមក៦ កេសទុកជប់លៀងលក្ខណៈគ្រួសារ និងជួបជុមិត្តភ័ក្តិតិចតួច ដើម្បីអបអរ ខួបកំណើតកូនប្រុសអាយុ៧ឆ្នាំរបស់ខ្ញុំ។ ពេលនោះ ខ្ញុំគាស់ស្រាបៀរចាក់ ចូលថូបានប្រហែល១២កំប៉ុង ក៏ឃើញក្រវិលមួយនោះ គេដាក់លេខ៤ ខ្ញុំស្មានតែត្រូវរង្វាន់ត្រឹម៤ម៉ឺនអីទេ តែពេលយកទៅមើលក្រោមអំពូលភ្លើងឱ្យច្បាស់ស្រាប់តែមិនមែន៤ម៉ឺនឯណា គឺ៤០លានរៀល»

លោកបញ្ជាក់ថា «ទឹកប្រាក់៤០លានរៀលនេះ ប្រៀបបីដូចកាដូថ្ងៃខួបកូនខ្ញុំអ៊ីចឹង ហើយខ្ញុំនឹងប្រើវាដើម្បីសង់ផ្ទះខ្ញុំឱ្យរួចរាល់ទុកជាកេរឱ្យកូនប្រុសខ្ញុំនេះហើយ»

ពិសាដោយការទទួលខុសត្រូវ!