(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលខេត្ត បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន និងជួញដូរខុសច្បាប់ ឈានដល់ការការឃាត់ខ្លួនជនប្រុសស្រីចំនួន ១២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន ២៥កញ្ចប់ ជាមួយវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។
មន្រ្តីការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការឃាត់ខ្លួនបានជនសង្ស័យចំនួន ១២នាក់ ក្នុងនោះស្រី៤នាក់ ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
*១៖ ឈ្មោះគិវ ណារិន ហៅខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ ទីកន្លែងកំណើត ក្រុងព្រះសីហនុ មានថ្នាំញៀន២១ កញ្ចប់ ទូរស័ព្ទ០១ គ្រឿង។
*២៖ ឈ្មោះ ម៉ក់ មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីកន្លែងកំណើតក្រុងព្រះសីហនុ មានថ្នាំញៀនចំនួន០៣ កញ្ចប់ ទូរស័ព្ទ ០១គ្រឿង។
*៣៖ ឈ្មោះ ខែម លីយ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទីកន្លែងកំណើតខេត្តកំពត។
*៤៖ ឈ្មោះ ភុន សុខេង ភេទប្រុស អាយុ ១៨ឆ្នាំ ទីកន្លែងកំណើត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*៥៖ ឈ្មោះ ទួច សុខហ៉ីម ភេទប្រុស អាយុ ៣២ឆ្នាំ ទីកន្លែងកំណើត ខេត្តកំពង់ចាម។
*៦៖ ឈ្មោះ លឹម ផា ភេទប្រុស អាយុ ២៥ឆ្នាំ ទីកន្លែងកំណើតខេត្តកំពត។
*៧៖ ឈ្មោះ ថន លឹក ភេទប្រុស អាយុ២៧ ឆ្នាំទីកន្លែងកំណើត ខេត្តតាកែវ។
*៨៖ ឈ្មោះ ឌុល ហាម៉ាលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីកន្លែងកំណើតស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*៩៖ ឈ្មោះ សៀង ស្រីនី ភេទស្រី អាយុ ២២ឆ្នាំ ទីកន្លែងកំណើតភ្នំពេញ។
*១០៖ ឈ្មោះគង់ ស្រីកា ភេទស្រី អាយុ ១៧ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រៃវែង។
*១១៖ នឿន ស៉ីនួន ភេទស្រី អាយុ ២០ឆ្នាំ ទីកន្លែងកំណើតខេត្តកណ្តាល។
១២៖ ឈ្មោះធី ស្រីម៉ី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ខេត្តត្បូងឃ្មុំ។ វត្ថុតាងដកហូតបានរួមមានម្សៅថ្នាំញៀនចំនួន២៥ កញ្ចប់ ទូរស័ព្ទចំនួន០៨ គ្រឿង។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា បច្ចុប្បន្ននេះជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ៕