(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិ ប្រមាណ៨២២៣លានដុល្លារ សម្រាប់ការគ្រប់គ្រងរដ្ឋ ដែលចំណាយនេះកើនឡើង២២.៧ភាគរយ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំនួនប្រាក់បៀវត្សទាបបំផុត ដែលត្រូវដំឡើងជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២០ (ចុចអាន)
៣៖ សម្តេច ស ខេង បញ្ជាក់ថា វិធានការច្បាប់ ចំពោះសកម្មភាពប៉ុនប៉ងបំផ្លាញសន្តិភាព ផ្ដួលរំលំរាជរដ្ឋាភិបាល ពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សទេ (ចុចអាន)
៤៖ ឯកអគ្គរដ្ឋទូតអាមេរិកថ្មី៖ អាមេរិកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាទេ, «ខ្ញុំមកដើម្បីគាំទ្រកម្ពុជា និងធ្វើជាដៃគូសំខាន់» (ចុចអាន)
៥៖ កូនស្រី កឹម សុខា៖ សម រង្ស៉ី ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយផែនការវិលត្រឡប់ថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ និងចាត់ទុកអ្នក គាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ដេញថ្លៃជាថ្មី ត្រូវមានក្រុមហ៊ុន ៣ ឬ៤ សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ (ចុចអាន)
៧៖ អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ តាមសំណើ ឲ្យហាមឃាត់របស់កម្ពុជា (ចុចអាន)
៨៖ ក្រុមលោក កឹម សុខា ប្រកាសមិនគាំទ្រផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ សម រង្ស៉ី ហើយបានហៅក្រុមទណ្ឌិត សម រង្ស៉ី ថា ជាក្រុមហិង្សា (ចុចអាន)
៩៖ អតីតនាយកសាលាហ្សាម៉ាន់ លោក Osman Karaca ដែលពាក់ព័ន្ធនឹងករណីភេរវកម្មនិងរដ្ឋប្រហារ នៅតួកគី ត្រូវបានចាប់ខ្លួននៅកម្ពុជា (ចុចអាន)
១០៖ រដ្ឋមន្ត្រីព័ត៌មាន ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ (ចុចអាន)