(ភ្នំពេញ)៖ ថ្មីៗនេះ សំបកកេស និង កំប៉ុងថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រូវបានគេសង្កេតឃើញថា មានរូបកីឡាករក្រុមបាល់ទាត់ Manchester City ដែលរូបភាពទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រក្រុមបាល់ទាត់ជើងឯក២រដូវកាលចុងក្រោយជាប់ៗគ្នានេះ ងឿងឆ្ងល់ថា តើហេតុអ្វីបានជាភេសជ្ជៈប៉ូវកម្លាំងអាចប្រើរូបភាពទាំងនេះបោះពុម្ភជាប់លើកំប៉ុង និងសំបកកេសគេបាន។
រូបកីឡាករដែលគេប្រទះឃើញមាន៣រូប ក្នុងនោះរួមមាន Gabrial Jesus និង Rahim Sterling ដែលជាខ្សែរប្រយុទ្ធ និង Riyad Mahrez ដែលជាខ្សែរបម្រើកណ្តាល របស់ក្រុម Manchester City។
នៅមិនទាន់ទទួលដឹងពីមូលហេតុជាផ្លូវការពីក្រុមហ៊ុនផលិតភេសជ្ជៈវើក WURKZ នៅឡើយនោះទេ ថាការដាក់រូបភាពសំបក និងកំប៉ុងកេសនេះ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ Manchester City ត្រូវបានសាធារណៈជនដឹងយ៉ាងច្បាស់ថា ជាដៃគូសហការតែមួយគត់ជាមួយស្រាបៀរកម្ពុជា ដូច្នេះហើយទើបវាក្លាយទៅជាចម្ងល់យ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាពក្រុមកីឡាករ Manchester City ជាមួយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នាពេលថ្មីៗនេះ៕