
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែតុលា៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៥០នាក់
26-10-2019 19:26
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ១៦ករណី ឃាត់ខ្លួនជនសង្ស័យ៥០នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,០០១ករណី ឃាត់មនុស្ស១៦,៨៦៥នាក់ (ស្រី១,១៣៣នាក់) ក្នុងនោះមានជនបរទេស៣៤៤នាក់ (ស្រី៥៩នាក់)៕